
ជាការសោកស្ដាយសម្រាប់ Barcelona ដែលកីឡាករ Gavi មិនអាចបន្ដលេងឲ្យក្លឹបបានក្នុងរដូវកាលដែលសេសសល់ដោយសារបញ្ហារបួសសរសៃពួរខាងមុខរបស់គាត់។
Gavi ត្រូវបង្ខំចិត្តចេញពីការប្រកួតក្នុងវគ្គជម្រុះរបស់អេស្ប៉ាញទល់នឹងហ្សកហ្ស៊ីនៅថ្ងៃអាទិត្យ ដោយសារគាត់របួស និងមិនអាចបន្តលេងបាន។
កីឡាករវ័យ 19 ឆ្នាំបានចាកចេញពីទីលានទាំងទឹកភ្នែក ហើយរបួសរបស់គាត់មើលទៅមានសភាពធ្ងន់ធ្ងរ។
ការភ័យខ្លាចដ៏អាក្រក់បំផុតបានក្លាយជាការពិតសម្រាប់ក្លឹបយក្សកាតាឡាន ខណៈដែលពួកគេបានប្រកាសកាលពីថ្ងៃចន្ទថា ខ្សែបម្រើសញ្ជាតិអេស្ប៉ាញរូបនេះបានដាច់សរសៃពួរផ្នែកខាងមុខរបស់គាត់។ព័ត៌មានកីឡាថ្មីៗប្រចាំថ្ងៃ